ប៊ែលវីយូ សឺវីស អឹផាតមិនស៌

ប៊ែលវីយូ សឺវីស អឹផាតមិនស៌ គឺជាគម្រោងទី១ ក្រោមក្រុមហ៊ុនមេ ក្រុមហ៊ុនអារ៉ាខាវ៉ា ខូ អិលធីឌី ។ គម្រោងអឹផាតមិនស៌ដ៏ប្រណិតមួយនេះ ជាអាផាតមិនស៌ សម្រាប់ជួលដែលផ្តល់សេវាកម្មសំខាន់ៗចំនួនបី៖ (១) ការជួលស្នាក់នៅរយៈពេលវែង (២) ការជួលស្នាក់នៅរយៈពេលខ្លី និង (៣) ការជួលកន្លែងសម្រាប់ធ្វើកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ។ ប៊ែលវីយូ សឺវីស អឹផាតមិនស៌ មានអាផាតមិនដ៏ប្រណិតជាច្រើនប្រភេទសម្រាប់ជួលដល់អតិថិជន ចាប់ពី អាផាតមិនស៌ស្ទូឌីយោ រហូតដល់ អាផាតមិនស៌បន្ទប់គេងបួន ព្រមទាំងមានគ្រឿងបរិក្ខារស្តង់ដាខ្ពស់នៅអគារ ដូចជា ទីលានវាយធិននីស ក្លិបហាត់ប្រាណ អាងហែលទឹក ទីធ្លាយកខ្យល់អាកាសលើដំបូល និងសួនច្បារទទួលទានអាហារនៅលើអាកាស ។ ស្វែងយល់បន្ថែម

លំនៅឋាន អារ៉ាខាវ៉ា

លំនៅឋានអារ៉ាខាវ៉ា គឺជាគម្រោងទី២ក្រោមការដឹកនាំគ្រប់គ្រងពីក្រុមហ៊ុមេគឺ ក្រុមហ៊ុនអារ៉ាខាវ៉ា ខូ អិលធីឌី បន្ទាប់ពីការសាងសង់គម្រោងទី១ ប៊ែលវីយូ សឺវីស អឹផាតមិនស៌ បានចប់សព្វគ្រប់ ។ មិនដូចប៊ែលវីយូ សឺវីស អឹផាតមិនស៌ ទេ គឺ លំនៅឋានអារ៉ាខាវ៉ា សាងសង់ឡើងសម្រាប់លក់ មិនមែនសម្រាប់ជួលទេ ហើយខុនដូកម្ពស់២១ជាន់នេះ មាន១៦អាគារខ្ពស់ឈរជាប់គ្នាយ៉ាងស្រស់ស្អាត។ ការសាងសង់គម្រោងមួយនេះបានចាប់ផ្តើមនៅឆ្នាំ២០១៧ និងបញ្ចប់នៅដើមឆ្នាំ២០២៣។ ចក្ខុវិស័យរបស់គម្រោងគឺដើម្បីជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពទិញផ្ទះនៅកណ្តាលទីក្រុងភ្នំពេញ ដោយសារតម្លៃបន្ទប់ខុនដូនីមួយៗនៅលំនៅឋានអារ៉ាខាវ៉ា ជាតម្លៃសមរម្យ ហើយ លក្ខខណ្ឌទិញមានភាពងាយស្រួល និង បត់បែនតាមអតិថិជន ។ ស្វែងយល់បន្ថែម

អារ៉ាខាវ៉ា មេនេចម៉ិន ឯ.ក

អារ៉ាខាវ៉ា មេនេចម៉ិន ឯ.ក គឺជាក្រុមហ៊ុនដែលបំបែកចេញពីក្រុមហ៊ុនអារ៉ាខាវ៉ា ខូ អិលធីឌី ប៉ុន្តែស្ថិតក្រោមម្ចាស់តែមួយគឺលោក បណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ។ ក្រុមហ៊ុនមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2022 ហើយគោលដៅចម្បងគឺជួយសម្រួលដល់ដំណើរការរស់នៅរបស់ម្ចាស់បន្ទប់ខុនដូនីមួយៗដែលកំពុងរស់នៅលើខុនដូលំនៅឋានអារ៉ាខាវ៉ា១ បន្ទាប់ពី ពួកគេបានទិញយូនីតនិងស្នើចូលរស់នៅ ដូច្នេះហើយ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនគឺមានទីតាំងនៅខុនដូ លំនៅឋានអារ៉ាខាវ៉ា១ ផ្ទាល់។ អារ៉ាខាវ៉ា មេនេចម៉ិន គ្រប់គ្រងសណ្តាប់ធ្នាប់ការរស់នៅខុនដូ នឹងធានាថា អ្នករស់នៅទាំងអស់មានរបៀបរស់នៅត្រឹមត្រូវ បំពេញតាមស្តង់ដារផ្សេងៗ និងជាពិសេសនាំមកនូវភាពសុខសាន្តដល់សហគមន៍ខុនដូ ទាំងមូល ។

អារ៉ាខាវ៉ា ថោន​​ សឃ្វែរ

អារ៉ាខាវ៉ា ថោន សឃ្វែរ (Arakawa Town Square) ជាគម្រោងទី៤របស់ក្រុមហ៊ុនអារ៉ាខាវ៉ា ខូអិលធីឌី ដែល គម្រោងហាងទំនើបនេះមានទីតាំងនៅជាន់ផ្ទាល់ដី ក្រោមអគារខុនដូទាំង១៦របស់ខុនដូអារ៉ាខាវ៉ាទី១ ក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។​ ការបង្កើតអោយមានហាងទំនើបនេះ គឺក្នុងគោលបំណងទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់លោក លោកស្រីដែលរស់នៅលើខុនដូផ្ទាល់ក៏ដូចជាសហគមន៍ដែលនៅក្បែរៗនេះផងដែរ។ ស្វែងយល់បន្ថែម

លំនៅឋាន អារ៉ាខាវ៉ា ២

លំនៅឋានអារ៉ាខាវ៉ា២ ជាគម្រោងចុងក្រោយបង្អស់របស់ក្រុមហ៊ុនអារ៉ាខាវ៉ា ខូអិលធីឌី ហើយក៏ជាខុនដូតម្លៃសមរម្យទី២បន្ទាប់ពីគម្រោងទីមួយគឺលំនៅឋានអារ៉ាខាវ៉ា១បានទទួលភាពជោគជ័យជាខ្លាំងដោយសារតែមានលោក លោកស្រីរាប់ពាន់គ្រួសារបានទិញនិងស្នើចូលរស់នៅសព្វថ្ងៃនេះ។ គម្រោងទី២នេះមានទីតាំងនៅឆ្ងាយពីគម្រោងទី១ ជាក់ស្តែងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលគម្រោងទី១មានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ពេលនេះ មិនមានព័ត៌មានលំអិតច្រើនទាក់ទងនឹងគម្រោងទេ តែ អ្វីដែលច្បាស់នោះគឺខុនដូកម្ពស់២២ជាន់មួយនេះនឹងលេចត្រដែតនៅប៉ុន្មានឆ្នាំខាងមុខនេះជាក់ជាពុំខាន៕